Pretty girl Keo Sorya
Keo Sorya is an actress who likes to wear short and skimp shirt on the stage.
Keo Sorya is an actress who likes to wear short and skimp shirt on the stage.

ថ្ងៃទី 22-03-2011 ម៉ោង 11:24:03
ភ្នំពេញ៖ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលក្រសួងមហាផ្ទៃបានបញ្ជាក់ក្នុង ក្របខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់អ្នករាយការណ៍ព័ត៌មានថា នាងក្អយតារាកំប្លែងដ៏មានប្រជាប្រិយមួយរូបត្រូវបានសមត្ថកិច្ច ក្រសួងមហាផ្ទៃ កោះហៅទៅសាកសួរបំភ្លឺចំពោះពាក្យបណ្ដឹង ពាក់ព័ន្ធនឹងករណីឆបោកហើយត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន តាំងពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១ ម្សិលមិញនេះ ។
ប្រភព ព័ត៌មានដដែលនេះបានបន្ថែមថា នាងក្អយដែលមានឈ្មោះពិតគឺ ជួន ចាន់រតនា អាចរងនូវបណ្ដឹងចោទប្រកាន់ប្រហែលជា៣ករណី ពាក់ព័ន្ធនឹងប្រាក់កម្ចី, ការឆបោក និងពាក់ព័ន្ធនឹងការបញ្ចាំរថយន្តផងដែរ ។
រហូត មកទល់វេលាថ្ងៃត្រង់ទី២២ ខែមីនា ឆ្នាំ២០១១ នេះព័ត៌មានពិស្ដារស្តីអំពីការឃាត់ខ្លួនតារាកំប្លែងដ៏មាន ប្រជាប្រិយរូបនេះ នៅមិនទាន់បានទំលាយចេញជាទូទៅទេ ចំណែកភាគីតារាកំប្លែងនាងក្អយ ក៏មិនត្រូវបានទំនាក់ទំនងដើម្បីសុំការពន្យល់អំពីមូលហេតុពិត ប្រាកដនោះបានដែរ ។ ចំណែកនៅក្នុងក្រសួងមហាផ្ទៃការពីព្រឹកមិញនេះ ក៏គេមិនអនុញ្ញាតឲ្យអ្នកយកព័ត៌មានចូលទៅជិតអគារដែរសង្ស័យថា ជាកន្លែងឃុំខ្លួនតារាកំប្លែងនាងក្អយនោះទេ ៕