ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ មិនា ឆ្នាំ ២០១១
ខេត្តស្វាយរៀង ៖ បុរសម្នាក់តូចចិត្តដ្បិតប្រពន្ធមិនឱ្យម៉ឹមអេងផឹកថ្នាំពុល សម្លាប់ខ្លួន កាលពីថ្ងៃទី២៣ មីនា ២០១១ វេលាម៉ោង៣និង៣០នាទីរសៀលនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ។ ជនធ្វើអត្តឃាតឈ្មោះគង់ ថាវី អាយុ២២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។ បើតាមស្ត្រីម្នាក់ឈ្មោះដក់ សារួន អាយុ៤៨ឆ្នាំ ត្រូវជាបងថ្លៃ បានប្រាប់កោះសន្តិភាពថា បុរសគិតខ្លីគង់ ថាវី នេះមានប្រពន្ធឈ្មោះត្រប់ អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្ថិតនៅភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
កាលពីវេលាម៉ោង៥ល្ងាច បុរសជាប្តីបានជិះម៉ូតូទៅទទួលប្រពន្ធពីរោងចក្រឌុបត្រឡប់ មកផ្ទះវិញ លុះដល់ភូមិសាលារៀន ឃុំបាសាក់ ប្រពន្ធឱ្យប្តីឌុបចូលលេងផ្ទះម្តាយ ពេលនោះប្តីនិយាយថា កុំអី...ប្រញាប់ទៅផ្ទះយើងវិញ ព្រោះបងឃ្លានម៉ឹម! ពេលនោះប្រពន្ធនិយាយថា ចូលផ្ទះម្តាយតែមួយភ្លែតទេ ...ប្តីក៏យល់ព្រម ពេលអង្គុយលេងបានមួយស្របក់ ប្តីក៏និយាយតឿនប្រពន្ធទៀតថា ប៉ុណ្ណឹងបានហើយប្រញាប់ទៅផ្ទះ ផ្ទះគ្មានអ្នកណានៅទេ ។ កូនយើង បងផ្ញើបងស្រីឱ្យមើលប្រញាប់ទៅ បងឃ្លានម៉ឹម ។ ទំនងជាប្រពន្ធស្តាប់ច្រឡំ ឬក៏ប្តីនិយាយច្រឡំក៏មិនដឹង?...ប៉ុន្តែសម្រាប់ប្រពន្ធវិញឮ ថា ប្តីនិយាយឃ្លានម៉ឹម ទើបមិនព្រមត្រឡប់ទៅផ្ទះជាមួយប្តី ខ្លាចប្តីម៉ឹមៗ... រួចធ្វើអ្វីៗទៀត... ម្យ៉ាងនាងកំពុងអស់កម្លាំងចេញពីធ្វើការរោងចក្រផង ក៏តម្អក់មិនទៅជាមួយប្តី ។
ការពិតនាងមានកូនតូចអាយុ៥ខែ នៅឯផ្ទះ ប្រពន្ធទៅធ្វើការរោងចក្រទុកកូនតូចឱ្យប្តីមើលនៅផ្ទះ កូនតូចម៉ឹមដោះម្តាយបានតែពេលព្រឹក និងពេលល្ងាចប៉ុណ្ណោះ ទើបកូនឃ្លានម៉ឹម តែដោយសារប្រពន្ធយល់ច្រឡំ ឬក៏ប្តីចង់ម៉ឹមមែន ទែន ក៏មិនដឹង? ទើបមិនព្រមត្រឡប់ទៅផ្ទះជាមួយប្តី ។ បុរសជាប្តីបានជិះម៉ូតូត្រឡប់ទៅផ្ទះវិញម្នាក់ឯង ហើយផ្ទះម្តាយ និងផ្ទះខាងប្តីនេះនៅចម្ងាយ២គីឡូម៉ែត្រពីគ្នា ពេលបុរសជាប្តីទៅដល់ផ្ទះអង្គុយតូចចិត្តនឹងប្រពន្ធមិនព្រម ត្រឡប់មកផ្ទះជាមួយខ្លួន ក៏គិតខ្លីយកថ្នាំបំពុលសត្វល្អិតបាញ់ស្រូវផឹកអស់ជិតកន្លះដប ធ្វើឱ្យប្រកាច់បែកពពុះមាត់សន្លប់ឈឹងតែម្តង...ឥឡូវកំពុង សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ៕
0 comments:
Post a Comment